Buy

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។

ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧% ៕

Related Post
Tags: Buying

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះក្នុងនោះ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ… Read More

3 years ago