ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង​ ជាមួយការ​​បញ្ចុះ​​តម្លៃ​ពិសេស ​៨​%

ក្រុមហ៊ុន​​ ជីប ម៉ុង លែន ប្រកាស​បើក​លក់​ប្រភេទ​​វីឡា​ថ្មីសន្លាង​​ក្នុង​​គម្រោង​ ហ្គ្រេនភ្នំពេញស៊ីធី ជាមួយ​នឹង​​ការបញ្ចុះតម្លៃដ៏​ពិសេស​រហូតដល់ ៨​ភា​គរយជូន​អតិថិជន។

ហ្គ្រេន​ភ្នំពេញស៊ីធី នឹង​បើក​លក់​​​វីឡា​ប្រភេទ​ថ្មី​របស់ខ្លួន​រយៈពេល​បីថ្ងៃ គឺ​ចាប់ពីថ្ងៃទី​៣ ដល់​ថ្ងៃ​ទី​​៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ខាង​មុខនេះ​ ដោយទីតាំងកម្មវិធីបើកលក់ ​​ស្ថិត​​នៅ​លើ​​ផ្លូវភ្លោះ ​ជាប់​ហ្គ្រេន​ភ្នំពេញ​ហ្គោល​ក្លឹប ​​​ក្នុង​គម្រោង ​ហ្គ្រេន​ភ្នំពេញ​ស៊ីធី​ ផ្ទាល់​តែ​​ម្ដង។

​អគ្គនាយកក្រុមហ៊ុន​​ ជីប ម៉ុង លែន លោកឧកញ៉ា​ លាង ហួង (ហេនរី) មាន​ប្រសាសន៍​ថា​​ ​គម្រោង​ ហ្គ្រេន​ភ្នំពេញ​ស៊ីធី នឹង​ផ្តល់​លំនៅឋាន​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ សហគមន៍​​​​រស់​​​​នៅ​​ប្រកប​ដោយ​ភាតរភាព និង​សួន​ច្បារ​បៃតង​ធំជាង​គេបង្អស់​​​ក្នុងរាជ​ធានី​ភ្នំពេញ។

លោកឧកញ៉ា លាង ហួង (ហេនរី) ​បញ្ជាក់បន្ថែម​ថា៖ «ហ្គ្រេន​​ភ្នំពេញ​ស៊ីធី មិន​មែន​​ផ្តល់​​ជូន​​លោក​អ្នក​ត្រឹម​តែ​ជម្រក​ធ​ម្មតា​នោះ​ទេ ប៉ុន្តែ​ជា​លំនៅដ្ឋាន​ដ៏​កក់ក្ដៅ។ ម៉ូត​លំនៅដ្ឋាននី​មួយ​ៗ គឺ​ត្រូវ​បាន​រចនា​ដោយ​បង្កប់​មុខងារ​​​ផ្សារ​​ភ្ជាប់​​​សមាជិក​គ្រួសារ​ទាំង​អស់ ផ្សារ​​ភ្ជាប់​មនុស្ស​នឹង​ធម្មជាតិ​ បៃតង​​ ពន្លឺ​​ព្រះ​អាទិត្យ ខ្យល់​អាកាស​បរិសុទ្ធ​ និង​សហគមន៍​ប្រកប​​ដោយ​​​​​សុខដុមរមនា»។

ចង់​ដឹង​អំពី​រចនាបថថ្មី​ និង​មុខងារ​នៃ​វីឡា​ថ្មី​របស់​​គម្រោង ហ្រ្គេនភ្នំពេញស៊ីធី​ អស្ចារ្យ​​ប៉ុណ្ណា​ អញ្ជើញ​មក​កាន់​ ហ្គ្រេន​ភ្នំពេញស៊ីធី ក្នុង​ថ្ងៃ​បើក​លក់​ផ្លូវ​ការ​ ពីថ្ងៃទី​៣​ដល់ថ្ងៃទី​៥ ខែ​កក្កដា​ ឆ្នាំ​២០២០ខាង​មុខ​នេះ។ សម្រាប់ព័ត៌មាន​បន្ថែម សូមទាក់ទងមកកាន់ 061 997 888៕