ឱកាសចំណេញខ្ទង់ម៉ឺនដុល្លារភ្លាមៗជាមួយ បុរីហ្គាឡាក់ស៊ី ១១

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បុរី ហ្គាឡាក់ស៊ី១១ នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លាប់មាន គឺការលក់បញ្ចុះតម្លៃរហូតដល់ ២០% គ្រប់ប្រភេទផ្ទះទាំងអស់ដល់អតិថិជនរបស់ខ្លួន ចំនួន ៥ ផ្ទះ ដែលកម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ​ប៉ុណ្ណោះ។

បុរីហ្គាឡាក់ស៊ី ១១ ផ្តល់ជូនលោកអ្នកនូវសោភ័ណភាពនៃការរស់នៅបែបសម័យទំនើបជាមួយផ្ទះ ៣ប្រភេទ គឺ វីឡា ព្រីនស៍ វីឡាទោល និង ផ្ទះអាជីវកម្ម​ ជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖

  • លំនៅដ្ឋានម៉ូដថ្មី នៅលើផ្លូវរដ្ឋ មុខបុរី៣២ម៉ែត្រ កែងផ្លូវរដ្ឋ២០ម៉ែត្រ ស្របផ្លូវទៅព្រលានយន្តហោះថ្មី
  • ជិតគម្រោងមានផ្សារទំនើប AEON MALL 3, Chip Mong Mall, Peng Hout Mall
  • ជិតសាលារៀន មន្ទីរពេទ្យ ខុនដូ និងអគារពាណិជ្ជកម្មធំៗ
  • កន្លែងក្មេងលេង សួនច្បារ ក្លិបហាត់ប្រាណ អាងហែលទឹក ជាមួយនិងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព
  • ក្នុងបុរីមានសន្តិសុខ សុវត្ថិភាព ២៤ម៉ោង
  • ផ្តល់ជូននូវជម្រើសបង់ប្រាក់ច្រើនប្រភេទ ជាមួយអត្រាការប្រាក់ទាបពីធនាគារដៃគូ

នៅចាំអីទៀត វិនិយោគឥលូវ ជាមួយឱកាសចំណេញខ្ពស់!

ទីតាំង៖ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 017 66 11 22 / 098 66 11 22

From: https://www.realestate.com.kh/km/news/opportunity-of-gallery-11-cambodia/