មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។ ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖ ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន? វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។ ទី២- តើផ្ទះដែលអ្នកទិញអាចបង់ផ្តាច់នៅពេលណា? ម្ចាស់គម្រោងជាច្រើនបានបង្កើតយុទ្ធសាស្ត្រលក់តាមរយៈវិធីសាស្ត្រសេវាកម្មបង់រំលស់ជាដើមដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ប៉ុន្តែការបង់រំលស់មើលទៅហាក់មានភាពងាយស្រួលមែន តែអ្នកនឹងត្រូវបង់ប្រាក់ឱ្យទៅក្រុមហ៊ុនជាប្រចាំខែ…

View More មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ