Announcements

មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩

វិស័យសំណង់ នៅក្រុងព្រះសីហនុ នៅតែបន្តរីកលូតលាស់ ទោះបើមានការចាកចេញរបស់ការស៊ីណូអនឡាញ នាចុងឆ្នាំ២០១៩ក្ដី។ Supplied.

សារព័ត៌មានជាតិ និងអន្តរជាតិតែងតែសរសេរមិនលស់ពេល​ ពីក្រុងព្រះសីហនុ កាលពីពេលកន្លងៗមក។ ក្រុងព្រះសីហនុ ធ្លាប់ត្រូវបានចាត់ទុកជាទីក្រុងទិសដៅ សម្រាប់ការវិនិយោគអចលនទ្រព្យដែលគេទន្ទឹងរង់ចាំ ទីក្រុងមួយនេះគឺជាតំបន់ទិសដៅសម្រាប់លំនៅដ្ឋាន អាជីវកម្ម ផ្សារលក់រាយ និងជាតំបន់បនល្បែងប្រចាំអាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ២០១៩។​ ក្រុងព្រះសីហនុធ្លាប់ជាបេះដូង នៃការអភិវឌ្ឍជឿនលឿន របស់កម្ពុជា សម្រាប់មួយទសវត្សចុងក្រោយនេះ។

ទីក្រុង Boomtowns ដូចជាក្រុងព្រះស្រីហនុ គឺជាប្រភេទទីក្រុងដែលមានការអភិវឌ្ឍលឿនរហ័ស ប៉ុន្តែខ្វះខាតហេដ្ឋរចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ។ រូបភាពពី the Southeast Asia Globe

Related Post

ក្រុងព្រះសីហនុ អតីតទីក្រុងឆ្នេរសមុទ្របែបស្ងប់ស្ងាត់ នៅឆ្នេរភាគខាងត្បូងប្រទេសកម្ពុជា បានប្រែក្លាយខ្លួនទៅជាទីក្រុង Boomtowns អាស្រ័យដោយការអភិវឌ្ឍវិស័យអចលនទ្រព្យលឿនរហ័សរបស់កម្ពុជា និងការរីកសាយ នៃប្រតិបត្តិការបនល្បែង នៅអាស៊ីអាគ្នេយ៍។ ប្រតិបត្តិការបនល្បែងនេះ គឺជាអ្នករុញច្រានការអភិវឌ្ឍរបស់ទីក្រុងព្រះសីហនុ ដោយមានប្រតិបត្តិករបនល្បែងជាច្រើនរយនាក់ សម្រុកមកទីក្រុងមួយនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីអជ្ញាប័ណ្ណបនល្បែង ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការនៅកម្ពុជាដោយស្របច្បាប់។ បនល្បែងអនឡាញ សម្រាប់ជនជាតិចិន គឺជាសញ្ញាណមួយគួរឱ្យកត់សម្គាល់នៅក្នុងក្រុងព្រះសីហនុ ដែលទាកទាញជនជាតិចិនជាច្រើនពាន់ម៉ឺននាក់ ឱ្យមកផ្លាស់ទី និងធ្វើការនៅក្នុងទីក្រុង។ ការហូរចូលនៃទីផ្សារថ្មី ជាមួយមូលធនច្រើន ធ្វើឱ្យទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុឡើងថ្លៃកប់ពពក ក្នុងរយៈពេលមិនប៉ុន្មានខែ

យោងតាមកាសែត Khmer Times រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណបនល្បែងចំនួន១៦០ ដល់ប្រតិបត្តិករទូទាំងប្រទេស នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។ រូបភាពពី Bloomberg/Getty Images

សន្ទុះអភិវឌ្ឍបស់ក្រុងព្រះសីហនុ យ៉ាងណាក៏ដោយ ក៏ជួបប្រទះភាពយឺតយ៉ាវ នៅក្នុងខែសីហា ឆ្នាំ២០១៩ អាស្រ័យដោយរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសថា នឹងមិនបន្តផ្ដល់ ឬបន្តអាជ្ញាប័ណ្ណល្បែងអនឡាញទៀតនោះទេ។ ព័ត៌មាននេះ ជះឥទ្ធិពលដល់ប្រតិបត្តិករបនល្បែងអនឡាញទូទាំងប្រទេស ឱ្យរើរចេញពីក្រុងព្រះសីហនុ និងទីក្រុងល្បែងផ្សេងទៀត ដូចជាប៉ោយប៉ែត (ជាប់ព្រំដែនថៃ) និងបាវិត (ជាប់ព្រំដែនវៀតណាម)។ ជនបរទេសជាង១សែននាក់ បានចាក់ចេញពីប្រទេសកម្ពុជាត្រឹមដើមឆ្នាំ២០២០ នេះបើតាមតួលេខពីរដ្ឋាភិបាល។

ទោះយ៉ាងណាក៏ដោយ បញ្ហាមិនទាន់ចប់ទាំងស្រុងសម្រាប់ក្រុងព្រះសីហនុ ជាមួយការចាកចេញរបស់បនល្បែងអនឡាញនោះទេ។ នៅពេលដែលកម្ពុជាឈានចូលទៅកាន់ឆ្នាំ២០២០ ការផ្ទុះរាលដាល​ នៃជម្ងឺកូវីឌ-១៩ មិនយូរប៉ុន្មាន ក៏សាយភាយមកដល់កម្ពុជា ជាមួយនឹងករណីវិជ្ជមានទីមួយ​ របស់ប្រជាជនមួយរូប រស់នៅខេត្តព្រះសីហនុ។ ការផ្ទុះរាលដាលនៃជម្ងឺ បន្តធ្វើឱ្យចំនួនភ្ញៀវដែលមកទស្សនាក្រុងព្រះសីហនុធ្លាក់ចុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលកំពុងព្យាយាមផ្លាស់ប្ដូរខ្លួនឱ្យក្លាយទៅជារមណីដ្ឋានឆ្នេរខ្សាច់អេកូទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជាថ្មីម្ដងទៀត។ វិបត្តិជម្ងឺកូវីឌ១៩ ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងព្រះសីហនុធ្លាក់ដុនដាប។

ខណៈដែលពេលវេលាដ៏សមប្រកបនៃល្បែងអនឡាញកន្លងផុតទៅ ក្រុងព្រះសីហនុក៏មានសក្ដានុពលផ្ទាល់ខ្លួនដែលប្រុងនឹងបញ្ចេញផងដែរ។

មុខមាត់ថ្មី នៃក្រុងព្រះសីហនុ នាឆ្នាំ២០២១

រូបភាពពី Discover ASEAN Facebook

ទីក្រុងផែសមុទ្រធំៗ នៅក្នុងប្រវត្តិសាស្ត្រ តែងតែអភិវឌ្ឍខ្លួនលឿនរហ័ស ដោយទីក្រុងមួយចំនួនបានវិវឌ្ឍខ្លួនក្លាយទៅជារដ្ឋធានី/រាជធានី មានដូចជាទីក្រុងបាងកក ម៉ានីល តូក្យូ និងសឹង្ហបុរីជាដើម។ ក្រុងព្រះសីហនុប្រហែលមិនមែនជារាជធានីរបស់កម្ពុជា ប៉ុន្តែវាអាចជាទីក្រុងក្សត្រីនាភាគខាងត្បូង ដោយមានការតាំងនៅកំពង់ផែទឹកជ្រៅ តែមួយរបស់កម្ពុជា គ្រប់គ្រងដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទីតាំងរបស់ក្រុងព្រះសីហនុបែបនេះហើយ ដែលធ្វើឱ្យក្រុងមួយនេះ ក្លាយជាច្រកសម្រាប់ប្រេនអន្តរជាតិ ចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។

រូបភាពពី Discover ASEAN Facebook

ក្នុងនាមជាខេត្តមួយ ក្រុងព្រះសីហនុ ជាកន្លែងដែលតំបន់សេដ្ឋកិច្ចពិសេសតាំងនៅ ដែលផ្ដល់ឱកាសការងារ និងជំនាញទៅដល់តំបន់មួយនេះ។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ក៏មានទីតាំងស្ថិតនៅក្រុងព្រះសីហនុផងដែរ ដែលផ្ដល់ឱ្យភ្ញៀវទេសចរណ៍ការហោះហើរត្រង់ មកឆ្នេរខ្សាច់នានាដែលត្រូវបានជួសជួល និងអភិវឌ្ឍបន្ថែម ក្រោយការចាកចេញទៅនៃកាស៊ីណូអនឡាញ និងការធ្លាក់ចុះភ្ញៀវទេសចរណ៍អន្តរជាតិ។

រូបភាពពី Discover ASEAN Facebook

ឧបសគ្គដែលក្រុងព្រះសីហនុជួបប្រទេស ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ប្រហែលជាបានធ្វើឱ្យយឺតយ៉ាវវឌ្ឍនភាពរបស់ទីក្រុង ប៉ុន្តែវាមិនបញ្ចប់ការអភិវឌ្ឍទាំងស្រុងនោះឡើយ។ ផ្ទុយមកវិញ វាក៏បានអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍបែបប្រណីតធំៗ តួយ៉ាងដូចជា កោះមរកត (កោះពស់) ស្ថាបនាខ្លួនឯងឱ្យក្លាយជាកោះសម្រាកលំហែបែបឯកជន សម្រាប់អ្នកដែលចង់ទិញគម្រោងវីឡាផ្សេងៗ។ ក្រុងព្រះសីហនុ ជារួម ត្រូវបានយោគយល់ និងទុកពេលវេលា ក្នុងការកែប្រែខ្លួនទៅជាតំបន់ ដែលមានសន្ទុះក្នុងវិស័យផលិតកម្ម ពលករជំនាញ ធនធានធម្មជាតិ និងការផ្សារភ្ជាប់ទៅទីផ្សារអន្តរជាតិ។

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More

3 years ago