ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖
ទី១- រូបរាងសណ្ឋានដី
ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ ។
ទី២- ប្រវត្តិដី
ប្រវត្ថិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីវាលកប់ខ្មោច ឬដីដែលមានឧបទ្ទវហេតុអាក្រក់ធ្វើឱ្យមនុស្សស្លាប់ច្រើនតែងតែជាដីដែលមិនល្អ ។ ដីប្រភេទនេះ (ដីខ្មោច) ហាមសាងសង់ផ្ទះជាដាច់ខាតពីព្រោះតាមក្បូនហុងស៊ុយដីទាំងនោះនឹងនាំផលអាក្រក់ឱ្យអ្នករស់នៅលើដីនោះ ក្រៅពីនេះក៏នៅមានការរំខានពីវិញ្ញាណខ្មោចបិសាចនៅបរិវេណនោះដែលនាំឱ្យការរស់នៅមានតែបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយ ។
ទី៣-កម្ពស់ដី
សម្រាប់ដីដែលគេចាត់ទុកថា ល្អគឺដីដែលមានកម្ពស់ខ្ពស់ជាងផ្លូវថ្នល់វាមានលក្ខណៈល្អជាងដីដែលមានកម្ពស់ទាបជាងផ្លូវថ្នល់ ។ មុននឹងសម្រេចចិត្តទិញដីអ្នកត្រូវចងចាំថា ផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិតកម្ពស់ផ្ទៃដីមិនខុសប្លែកខ្លាំងពីផ្ទៃដីផ្លូវថ្នល់ផ្នែកខាងមុខ ៕
Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More
ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះកើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជាបន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយទុនដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះបុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួលសម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពីលោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដីដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូលរបស់លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More
ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More