Buy

ចង់លក់ដាច់ ! ភ្នាក់ងារលក់ត្រូវធ្វើ៥ចំណុចនេះពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ

សម្រាប់ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់​ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវ​ឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។​ ក្នុងនោះដើម្បីជួយ​ឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះយើងសូមណែនាំ ៥ ចំណុចដែលអ្នកត្រូវធ្វើ ៖

ទី១-ស្តាប់

នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បី​នាំភ្ញៀវទៅមើល រឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូង គេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន ។ ឧទាហរណ៍ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹក ដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២ ឬទី ៣ ណាស់ ប្រសិនជាលើកទី ១ អ្នកមិនបានធ្វើ​ឱ្យគេពេញចិត្ត លុះត្រាណាតែភ្ញៀវនោះជាភ្ញៀវប្រចាំរបស់អ្នក ។

Related Post

ទី២-ត្រូវប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន

ប្រសិនជាអ្នកចង់ឱ្យភ្ញៀវទៅមើលអចលនទ្រព្យណាមួយ អ្នកត្រូវ​ឱ្យប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន។ ឧទាហរណ៍ អ្នកបាននាំភ្ញៀវឱ្យមើលដីមួយកន្លែង ដោយប្រាប់ថាដីនោះល្អដោយសារតែគេបានសាងសង់ផ្លូវបេតុងក្បែរនោះរួចរាល់ហើយ ដូច្នេះអ្វីដែលអ្នកប្រាប់ទៅភ្ញៀវត្រូវឱ្យសាកសមនឹងការលើកឡើងរបស់អ្នកដូចគ្នា។

ទី៣-រៀបចំឯកសារផ្សេងៗឱ្យបានរួចរាល់

នៅពេលដែលអ្នកនាំភ្ញៀវទៅមើលអចលនទ្រព្យ ជាពិសេសពេលដែលមើលច្រើនកន្លែង អ្នកត្រូវរៀបចំឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យនោះឱ្យបានរួចរាល់ ដែលឯកសារទាំងនោះមាន ដូចជាឯកសារ ដែលបង្ហាញពីពត៌មានពីផ្ទះ ឬគម្រោងបង់ប្រាក់ជាដើម ដោយសារនៅពេលដែលអ្នកដើរមើលនោះ ភ្ញៀវរបស់អ្នកប្រហែលជាមិនអាចចាំពត៌មានអស់នោះឡើយ ។​ ដូច្នេះហើយល្អបំផុតគឺរៀបចំឯកសារ ដែលជួយផ្តល់ព័ត៌មានបន្ថែម​ឱ្យទៅកាន់ភ្ញៀវឱ្យហើយងាយស្រួលពួកគេអាចពិនិត្យបានពេលត្រលប់មកផ្ទះវិញ ។

ទី៤-សួរសំណួរ

វាជារឿងចាំបាច់មួយនៅពេល ដែលអ្នកនាំភ្ញឿវទៅមើលអចលនទ្រព្យ ដែលអ្នកត្រូវព្យាយាមសួរសំនួរឱ្យបានច្រើន ព្រោះវានឹងជួយឱ្យអ្នកដឹងពីតម្រូវការ ក៏ដូចជាគំនិតរបស់ភ្ញៀវពាក់ព័ន្ធនឹងអចលនទ្រព្យនេះ ។ លើសពីនេះទៅទៀត វាក៏ថែមទាំងអាចឱ្យអ្នកដឹងថាតើអ្នកត្រូវធ្វើអ្វីបន្តទៀតដែរ ។ តើអ្នកគួរតែរកអចលនទ្រព្យផ្សេង ឬក៏ដោយសារតែបញ្ហាអ្វីផ្សេងទៀត ។

ទី៥-បន្តទំនាក់ទំនងជាមួយភ្ញៀវ

ប្រសិនជាភ្ញៀវបានបង្ហាញសញ្ញាថាពួកគេពេញចិត្តអចលនទ្រព្យនោះ ឬពួកគេសុំពេលគិតសិន អ្នកត្រូវឧស្សាហ៍ទំនាក់ទំនងទៅសួរពីភ្ញៀវជានិច្ច ។ ការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយនឹងភ្ញៀវរបស់អ្នកនឹងជួយឱ្យអ្នកអាចសម្រេចការលក់ជាមួយពួកគេនៅក្នុងថ្ងៃណាមួយ បើទោះបីជាពេលនេះពួកគេមិនទាន់មានតម្រូវការនូវអ្វីដែលអ្នកនាំឱ្យពួកគេក៏ដោយ ៕

Tags: Buying

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More

3 years ago