Buy

សម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរីកចម្រើនយ៉ាងខ្លាំងបើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ក្តី ។ ស្របពេលដែលវិស័យមួយនេះកំពុងតែរីកដុះដាលដូចផ្សិតក៏មានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើនដើរតួជាឈ្មួញកណ្តាលដើម្បីស្វែងរកអតិថិជនដើម្បីលក់គម្រោងអចលនទ្រព្យរបស់ខ្លួន ។  

មុននឹងជឿសម្តីអ្នកដទៃក្នុងនាមយើងជាអ្នកវិនិយោគម្នាក់ត្រូវឈ្វេងយល់ពីវាឱ្យបានច្បាស់ដើម្បីកុំឱ្យមានបញ្ហានៅពេលក្រោយ ។ ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់ ។ ថ្ងៃនេះ realestate.com.kh បង្ហាញ៤ចំណុចដែលត្រូវប្រយ័ត្នមុនសម្រេចចិត្តទិញអចលនទ្រព្យ ៖

ទី១-លក់ប្រញាប់លុយ ឬលក់បន្ទាន់

Related Post

ពាក្យថា លក់ប្រញាប់លុយ លក់បន្ទាន់ បានធ្វើឱ្យមនុស្សជាច្រើនបានផុងចូលរណ្តៅ នៃការបោកប្រាស់របស់អ្នករកស៊ីក្នុងវិស័យនេះជាច្រើន ។ នៅពេលដែលពួកគេឃើញស្លាកទាំង ពួកគេបានគិតថា គេនឹងអាចចំណេញ ព្រោះអចលនទ្រព្យនោះអាចនឹងថោកជាងទីផ្សារដែលអាចធ្វើឱ្យគេ ចំណេញភ្លាមៗពីអចលនទ្រព្យទាំងនោះ តែការពិតមិនមែនបែបនឹងនោះទេ គឺគេលក់តម្លៃថ្លៃ ឬលើសទីផ្សារផងក៏មាន ។ ដូចនេះ វាទាមទារឱ្យអ្នកឈ្វេងយល់ពីអចលនទ្រព្យទាំងនោះឱ្យបានច្បាស់ជាមុនសិន ចាំសម្រេចចិត្តទិញតាមក្រោយ ក៏វាមិនហួសពេលដែរ។

ទី២-គម្រោងពួកគេលក់ជិតអស់ហើយទាំងមិនទាន់បុគគ្រឹះផង

នេះជាការកុហកដ៏ពេញនិយមបំផុតសម្រាប់ អ្នកលក់គម្រោងបុរី ឬគម្រោងដីឡូតិ៍ជាដើម ដោយកុហកថា គម្រោងនេះនៅសល់តែប៉ុន្មានប្លង់ទៀតអស់ហើយ ឆាប់ទិញឆាប់ចំណេញ ជាដើម ទាំងដែរការពិត មិនទាន់បានលក់ចេញផង លក់បានតែបន្តិចបន្តួចប៉ុណ្ណោះ។

ទី៣-ប្រាប់ថា ដីមានជម្លោះលក់ថោកជាងគេ

ជានិច្ចកាល ដីដែលមានជម្លោះតែង មានតម្លៃថោកជាងដីធ្លី ដែលមិនមានជម្លោះដូចនេះឱ្យតែដឹងថា ដីធ្លី ឬផ្ទះណាមានទំនាស់ តែងតែមានការចាប់អារម្មណ៍ខ្លាំងពី អ្នកវិនិយោគ ដោយពួកគេមិនបានគិតពិចារណាសោះថា តើវាពិតជាមានជម្លោះមែនឬ គ្រាន់តែជាការសម្តែង ប៉ុណ្ណោះទេ។ ដូចនេះ អ្នកត្រូវតែព្យាយាម រករឹសគុលនៃការបញ្ហាសិន បើវាជាការពិតចាំទិញ បើវាគ្រាន់តែជាសំដែង នោះអចលនទ្រព្យនោះនៅតែថ្លៃដដែល ។

ទី៤-ប្រាប់ថា អចលនទ្រព្យនោះមានអ្នកធំទិញ

នៅពេលដែលនិយាយពីអ្នកធំ អ្នកណាក៏ជ្រួលជ្រើម លុះនៅពេលដែល អចលទ្រព្យកន្លែងណាមួយ ដែល មានអ្នកធំទិញ ពួកគេរំពឹងទុកថា នឹងមានការឡើងថ្លៃ ។ ដូចនេះ អ្នកលក់ភាគច្រើន តែងបំប៉ោង ពត៌មាន ទាំងដែលគម្រោង ឬអចលទ្រព្យរបស់ខ្លួន គ្មានអ្នកធំណាម្នាក់មកទិញនោះទេ ៕

Tags: BuyBuying

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More

3 years ago