Buy

បង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀត

ក្នុងរយៈពេលពេលប៉ុ​ន្មានឆ្នាំចុងក្រោយនេះគម្រោងផ្ទះបុរីមានការកើនឡើងជាបន្តបន្ទាប់ដោយសារតែកំណើនប្រជាជនក្នុងប្រទេស​កម្ពុជាមានការកើនឡើងជាលំដាប់ធ្វើឱ្យអ្នកអភិវឌ្ឍគម្រោងផ្ទះបុរីសម្រុកសាងសង់ផ្ទះបុរីជាច្រើន ជាពិសេសនៅតាមតំបន់ជាយក្រុង និងថែមទាំងបានផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់ជាដើម ។

ការទិញផ្ទះជាលក្ខណៈបង់រំលស់កំពុងមានការពេញនិយមសម្រាប់ប្រជាជនខ្មែរដែលមានជីវិភាពមធ្យមពីព្រោះតែអាចសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកជាបានមួយផ្នែក ។ ថ្ងៃនេះ realestate.com.kh នឹងបង្ហាញពីគុណសម្បត្តិ៥យ៉ាងដែលបានមកពីការបង់រំលស់ផ្ទះ ៖

ទី១- ការសិក្សាច្បាស់លាស់ពីធនាគារ

Related Post

គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែសិក្សាពីភាពស្របច្បាប់ជាមុខនៃគម្រោងរួមជាមួយនឹងឯកសារស្របច្បាស់នៃម្ចាស់កម្មសិទ្ធិ ពីព្រោះធនាគារនឹងមិនអនុញ្ញាតផ្តល់កម្ចីជូនអ្នកនោះទេប្រសិនបើគម្រោង ឬឯកសារមិនមានភាពស្របច្បាប់ ។

ទី២- កម្មសិទ្ធិកាន់កាប់បានដល់ដៃម្ចាស់ផ្ទះ

មុននឹងធនាគារសម្រេចផ្តល់ប្រាក់កម្ចីទៅកាន់លោកអ្នកច្បាស់ណាស់ពួកគេត្រូវការឯកសារកម្មសិទ្ធិកាន់កាប់ផ្ទះរបស់អ្នកដើម្បីតម្កល់ជាទ្រព្យបញ្ចាំនៅធនាគារ ប៉ុន្តែប្រសិនបើអ្នកបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទះកម្មសិទ្ធិកាន់កាប់ផ្ទះគឺស្ថិតនៅលើម្ចាស់គម្រោងដរាបណាការបង់រំលស់របស់លោកអ្នកមិនទាន់បញ្ចប់ ។

ទី៣- ការពិក្សាពីលទ្ធភាពសងត្រលប់

មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេមុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជនពួកគេតែងតែផ្តល់ការពិក្សាអំពីលទ្ធភាពសងត្រលប់របស់អតិថិជនយ៉ាងប្រយ័ត្នប្រយែងបំផុតមុននឹងផ្តល់ប្រាក់កម្ចី ។

ទី៤- ការវាយតម្លៃផ្ទះ

ជាទូទៅមុននឹងផ្តល់ប្រាក់កម្ចីធនាគារតែងតែវាយតម្លៃផ្ទះរបស់តាមតម្លៃទីផ្សារជាមុនហើយតម្លៃក៏ស្ថិតក្នុងក​ម្រិតទាបជាងតម្លៃលក់របស់ម្ចាស់គម្រោងផងដែរ ។ ហើយម៉្យាងទៀតធនាគារតម្រូវឱ្យអ្នកបង់មុនចន្លោះពី២០ទៅ៣០ភាគរយជាមុនដើម្បីកាត់បន្ថយហានិភ័យរបស់អតិថិជន ។

ទី៥- ចំណេញអត្រាការប្រាក់

អត្រាការប្រាក់ដែលកំណត់ដោយធនាគារមានកម្រិតទាបជាងអត្រាការប្រាក់កំណត់ដោយម្ចាស់គម្រោងរហូតដល់ទៅចន្លោះ ពី ៤% ទៅ ៥% ឯណោះ (ជាទូទៅ ធនាគារកំណត់ការប្រាក់ប្រមាណ ៧% ឬ ៨% ក្នុង១ឆ្នាំ ខណៈដែលម្ចាស់គម្រោងកំណត់ការប្រាក់ជាមធ្យម ១២% ក្នុង១ឆ្នាំ) ៕

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More

3 years ago