Buy

បើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរ

មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេការដាក់ពាក្យស្នើសុំប្រាក់កម្ចីមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវពិនិត្យ និងពិចារណាតាមលក្ខណ្ឌរបស់ស្ថាប័នខ្លួនយ៉ាងល្អិតល្អន់មុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជន ហើយ​ក៏​​មាន​អតិថិជនជាច្រើនមកហើយដែលត្រូវបានធនាគារ និងមីក្រូហិរញ្ញវត្ថុបដិសេធមិនផ្តល់ប្រាក់កម្ចី ។

សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានាមុននឹងសម្រេចចិត្តស្នើសុំត្រូវប្រាកដថាអ្នកបានរៀបចំខ្លួន និងសំណុំឯកសារស្របច្បាប់ឱ្យបានត្រឹមត្រូវជាមុនចៀសវាងដាក់សំណើច្រើនកន្លែងហើយ​​ត្រូវគេបដិសេធ ។

តាមប្រភពលោក អ៊ិន ម៉ៅ ដែលជាមន្ត្រីឥណទាននៃមីក្រូហិរញ្ញវត្ថុមហានគរបានថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយនឹងសហការីនៃគេហទំព័រ realestate.com.kh ឱ្យដឹងនូវកត្តាមួយចំនួនដែលធ្វើឱ្យធនាការ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបដិសេធការស្នើសុំប្រាក់កម្ចីរបស់អ្នក (Reject Loan) ៖

Related Post

ទី១-ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ CBC

ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មុននឹងសម្រេចចិត្តផ្តល់កម្ចីឥណទានទៅកាន់អតិថិជនគឺត្រូវឆ្លងកាត់ការពិនិត្យប្រវត្តិបង់សងរបស់អតិថិជនតាមរយៈ CBC (Credit Bureau Cambodia) ដែលជាប្រព័ន្ធសម្រាប់ពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជន ។ ប្រសិនបើប្រព័ន្ធ CBC បង្ហាញថា អតិថិជនមានឈ្មោះស្ថិតក្នុងបញ្ជីខ្មៅ ពោលគឺធ្លាប់មានប្រវត្តិបង់សង់មិនល្អ ឬជំពាក់បំណុលច្រើននោះនឹងត្រូវមន្ត្រីឥណទាន (CO) បដិសេធចំពោះការស្នើសុំកម្ចីឥណទានរបស់អតិថិជន ។

ទី២-ចំណូលតិច

ស្ថាប័នដែលផ្តល់ប្រាក់កម្ចីទាមទារលំហូរសាច់ប្រាក់ប្រចាំខែ និងប្រាក់ចំណេញសុទ្ធរបស់អាជីវកម្មប្រហែល ១,៥ ដងនៃការបង់រំលស់ប្រចាំខែ​ ។ ពាក្យស្នើកម្ចីរបស់អ្នកនឹងត្រូវបដិសេធប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់ ។

ទី៣- ស្នើក​ម្ចីប្រាក់ច្រើនក្នុងពេលតែមួយ

អតិថិជនមួយចំនួនបានស្នើកម្ចីឥណទានច្រើនក្នុងពេលតែមួយដែលវាជាសញ្ញាមិនល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុដោយពួគគេអាចនឹងបដិសេធកម្ចីឥណទានរបស់លោកអ្នក ។ មន្ត្រីឥណទានបានបញ្ជាក់ត្រង់ចំណុចនេះថា អតិថិជនដែលធ្លាប់បានស្នើកម្ចី១ដងរួចហើយ សម្រាប់ដំណើរការកម្ចីឥណទានថ្មីគឺមានរយៈពេលចន្លោះ៧ខែទៅ៨ខែទើបអតិថិជនអាចស្នើកម្ចីឥណទានបានម្តងទៀត ដោយមើលពិនិត្យមើលលើស្ថានភាពជាក់ស្តែងរបស់អតិថិជន ។

ទី៤- គ្មានទ្រព្យបញ្ចាំ

ជាធម្មតាធនាគារ និងមីក្រូហិរញ្ញវត្ថុតម្រូវឱ្យលោកអ្នកមានទ្រព្យបញ្ចាំដែលអាចជាប្លង់់ដី ឬប្លង់ផ្ទះដើម្បីតម្កល់ទុកនៅស្ថាប័នរបស់ខ្លួន ។ ស្ថាប័នដែលផ្តល់ប្រាក់កម្ចីអាចអនុញ្ញាតឱ្យបានចន្លោះតែ ៦០% ទៅ ៦៥% នៃសមាមាត្រទៅនឹងតម្លៃទ្រព្យបញ្ចាំរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីដែលលោកអ្នកមិនមានទ្រព្យបញ្ចាំនោះស្ថាប័នដែលផ្តល់ប្រាក់កម្ចីនឹងបដិសេធសំណើរបស់លោកអ្នក ។

ទី៥-ឯកសារមិនគ្រប់គ្រាន់

ក្នុងករណីដែលអតិថិជនមួយចំនួនមិនមាននូវឯកសារសំខាន់ដូចជា ៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម, ប័ណ្ណប៉ាតង់, ឯកសារវត្ថុរំលស់, របាយការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ១២ ខែចុងក្រោយរបស់អាជីវកម្ម ក៏អាចមានឱកាសទទួលបានការបដិសេធប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុដូចគ្នា ៕

Recent Posts

Property developers set eyes on price hikes in 2022

Real estate markets often bounce back after external shocks either pass or become more manageable. Supplied. Property developers are looking… Read More

2 years ago

បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក

ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។ សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក… Read More

3 years ago

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត

ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖… Read More

3 years ago