Buy

បើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរ

មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេការដាក់ពាក្យស្នើសុំប្រាក់កម្ចីមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវពិនិត្យ និងពិចារណាតាមលក្ខណ្ឌរបស់ស្ថាប័នខ្លួនយ៉ាងល្អិតល្អន់មុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជន ហើយ​ក៏​​មាន​អតិថិជនជាច្រើនមកហើយដែលត្រូវបានធនាគារ និងមីក្រូហិរញ្ញវត្ថុបដិសេធមិនផ្តល់ប្រាក់កម្ចី ។ សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានាមុននឹងសម្រេចចិត្តស្នើសុំត្រូវប្រាកដថាអ្នកបានរៀបចំខ្លួន និងសំណុំឯកសារស្របច្បាប់ឱ្យបានត្រឹមត្រូវជាមុនចៀសវាងដាក់សំណើច្រើនកន្លែងហើយ​​ត្រូវគេបដិសេធ ។ តាមប្រភពលោក អ៊ិន ម៉ៅ ដែលជាមន្ត្រីឥណទាននៃមីក្រូហិរញ្ញវត្ថុមហានគរបានថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយនឹងសហការីនៃគេហទំព័រ realestate.com.kh ឱ្យដឹងនូវកត្តាមួយចំនួនដែលធ្វើឱ្យធនាការ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបដិសេធការស្នើសុំប្រាក់កម្ចីរបស់អ្នក (Reject Loan)… Read More

3 years ago

មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។ ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖ ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន? វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។… Read More

3 years ago

ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត

ជាធម្មតាសម្រាប់ការទិញ-លក់តែងតែប្រព្រឹត្តទៅរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ដោយភាគីដែលជាអ្នកទិញតែងតែចង់បានការបញ្ចុះតម្លៃពីខ្ពស់មកទាប រីឯអ្នកលក់វិញតែងតែចង់បានចំណេញច្រើន ដូច្នេះពួកគេត្រូវប្រើតិចនិក និងភាពប៉ិនប្រសព្វក្នុងការចចារទិញ-លក់ដើម្បីអាចសម្រេចគោលដៅរបស់ពួកគេរៀងៗខ​្លួន ។ ជាក់ស្តែដូចជាការទិញ-លក់ផ្ទះជាដើមហាក់មានការលំបាកបន្តិចសម្រាប់ការទិញ-លក់ពីព្រោះតម្លៃផ្ទះមានតម្លៃថ្លៃដល់ទៅរាប់ម៉ឺនដុល្លារ ដូច្នេះហើយត្រូវទាមទារភាពប៉ិនប្រសព្វក្នុងការចចារដើម្បីអាចទទួលបានការបញ្ចុះតម្លៃ ។ ខាងក្រោមនេះជាតិចនិកពិសេសក្នុងការចចារតម្លៃអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃបំផុត ៖ ទី១-អ្នកត្រូវរកបញ្ហារបស់ផ្ទះឱ្យបានច្រើន លោក ដូណាល់ ត្រាំ បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យនោះអ្នកនឹងរកឃើញនូវឱកាសជាច្រើនដែលកើតពីបញ្ហាទាំងនោះ ។ ដោយមុននឹងទិញផ្ទះអ្នកត្រូវរកបញ្ហាដែលមានសម្រាប់ផ្ទះដែលអ្នកចង់ទិញរួចយកមកតថ្លៃជាមួយម្ចាស់ផ្ទះ នោះអ្នកនឹងអាចចចារតម្លៃបានកាន់តែមានប្រសិទ្ធិភាព… Read More

3 years ago

ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ

មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖ ទី១- តំបន់ចំការដូងទៅព្រៃស  ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។ ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។ ទី៣- តំបន់កៀនស្វាយ កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ… Read More

3 years ago

មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖ ទី១- រូបរាងសណ្ឋានដី ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ… Read More

3 years ago

I’ll Retire With a Military Pension and Want to Move to a Bicycle-Friendly, Beer-Loving Place—So Where Should I Go?

I’ll Retire With a Military Pension and Want to Move to a Bicycle-Friendly, Beer-Loving Place—So Where Should I Go?. Advice… Read More

3 years ago

These Pandemic-Related Housing and Design Trends Aren’t Going Away

These Pandemic-Related Housing and Design Trends Aren’t Going Away. Home trends come and go. But every now and then—like during… Read More

3 years ago

What’s the Best Home Insurance Company for You?

What’s the Best Home Insurance Company for You?. There are so many homeowners insurance companies out there—how do you know… Read More

3 years ago

How Does Home Insurance Work? How To File an Insurance Claim, and More

How Does Home Insurance Work? How To File an Insurance Claim, and More. Understanding how homeowners insurance works is important… Read More

3 years ago

Closing on a House Checklist: 6 Things Home Buyers Must Do Before They Move In

Closing on a House Checklist: 6 Things Home Buyers Must Do Before They Move In. Welcome to your Closing on… Read More

3 years ago

How to Boost Your Credit Score: Advice for First-Time Home Buyers

How to Boost Your Credit Score: Advice for First-Time Home Buyers. Are you a first-time home buyer wondering how to… Read More

3 years ago

9 Surprising Things Home Insurance Doesn’t Cover: Do You Know Them All?

9 Surprising Things Home Insurance Doesn’t Cover: Do You Know Them All?. Your homeowners insurance policy doesn't cover everything. Don't… Read More

3 years ago