ក្នុងរយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះគម្រោងផ្ទះបុរីមានការកើនឡើងជាបន្តបន្ទាប់ដោយសារតែកំណើនប្រជាជនក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ធ្វើឱ្យអ្នកអភិវឌ្ឍគម្រោងផ្ទះបុរីសម្រុកសាងសង់ផ្ទះបុរីជាច្រើន ជាពិសេសនៅតាមតំបន់ជាយក្រុង និងថែមទាំងបានផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់ជាដើម ។
ការទិញផ្ទះជាលក្ខណៈបង់រំលស់កំពុងមានការពេញនិយមសម្រាប់ប្រជាជនខ្មែរដែលមានជីវិភាពមធ្យមពីព្រោះតែអាចសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកជាបានមួយផ្នែក ។ ថ្ងៃនេះ realestate.com.kh នឹងបង្ហាញពីគុណសម្បត្តិ៥យ៉ាងដែលបានមកពីការបង់រំលស់ផ្ទះ ៖
ទី១- ការសិក្សាច្បាស់លាស់ពីធនាគារ

គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែសិក្សាពីភាពស្របច្បាប់ជាមុខនៃគម្រោងរួមជាមួយនឹងឯកសារស្របច្បាស់នៃម្ចាស់កម្មសិទ្ធិ ពីព្រោះធនាគារនឹងមិនអនុញ្ញាតផ្តល់កម្ចីជូនអ្នកនោះទេប្រសិនបើគម្រោង ឬឯកសារមិនមានភាពស្របច្បាប់ ។
ទី២- កម្មសិទ្ធិកាន់កាប់បានដល់ដៃម្ចាស់ផ្ទះ

មុននឹងធនាគារសម្រេចផ្តល់ប្រាក់កម្ចីទៅកាន់លោកអ្នកច្បាស់ណាស់ពួកគេត្រូវការឯកសារកម្មសិទ្ធិកាន់កាប់ផ្ទះរបស់អ្នកដើម្បីតម្កល់ជាទ្រព្យបញ្ចាំនៅធនាគារ ប៉ុន្តែប្រសិនបើអ្នកបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទះកម្មសិទ្ធិកាន់កាប់ផ្ទះគឺស្ថិតនៅលើម្ចាស់គម្រោងដរាបណាការបង់រំលស់របស់លោកអ្នកមិនទាន់បញ្ចប់ ។
ទី៣- ការពិក្សាពីលទ្ធភាពសងត្រលប់

មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេមុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជនពួកគេតែងតែផ្តល់ការពិក្សាអំពីលទ្ធភាពសងត្រលប់របស់អតិថិជនយ៉ាងប្រយ័ត្នប្រយែងបំផុតមុននឹងផ្តល់ប្រាក់កម្ចី ។
ទី៤- ការវាយតម្លៃផ្ទះ

ជាទូទៅមុននឹងផ្តល់ប្រាក់កម្ចីធនាគារតែងតែវាយតម្លៃផ្ទះរបស់តាមតម្លៃទីផ្សារជាមុនហើយតម្លៃក៏ស្ថិតក្នុងកម្រិតទាបជាងតម្លៃលក់របស់ម្ចាស់គម្រោងផងដែរ ។ ហើយម៉្យាងទៀតធនាគារតម្រូវឱ្យអ្នកបង់មុនចន្លោះពី២០ទៅ៣០ភាគរយជាមុនដើម្បីកាត់បន្ថយហានិភ័យរបស់អតិថិជន ។
ទី៥- ចំណេញអត្រាការប្រាក់

អត្រាការប្រាក់ដែលកំណត់ដោយធនាគារមានកម្រិតទាបជាងអត្រាការប្រាក់កំណត់ដោយម្ចាស់គម្រោងរហូតដល់ទៅចន្លោះ ពី ៤% ទៅ ៥% ឯណោះ (ជាទូទៅ ធនាគារកំណត់ការប្រាក់ប្រមាណ ៧% ឬ ៨% ក្នុង១ឆ្នាំ ខណៈដែលម្ចាស់គម្រោងកំណត់ការប្រាក់ជាមធ្យម ១២% ក្នុង១ឆ្នាំ) ៕

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព

សម្រាប់ព័ត៌មានលម្អិតសូមចុចលើរូបភាព
