Register Tax for Real Estate – Property Tax

ទិញដីឡៃឡុងពីធនាគារ មិនវេទនារឿងផ្ទេរកម្មសិទ្ធទៀតទេ បើដឹងពីដំណើរដើមទងទាំងនេះ

«ខ្ញុំមានសំណួរមួយខ្ញុំបានទិញដីមួយកន្លែងដែលមានប្លង់រឹងក្នុងខេត្តតាកែវ ដែលដីនោះជាដីដែលខាងធនាគាររឹបអូសពីម្ចាស់ដី ដោយសារម្ចាស់បំណុលគេចវេសពីការបង់ការប្រាក់ ហើយគាត់បានរត់គេចមិនដឹងទៅដល់ទីណាទេ។ តើខ្ញុំអាចស្នើរផ្ទេរកម្មសិទ្ធិបានទេបង?» នេះគឺជាសំណួររបស់ប្រជាពលរដ្ឋម្នាក់ ដែលបានចោទសួរក្នុងការផ្សាយផ្ទាល់អគ្គនាយកដ្ឋានពន្ធដារ ។

ឆ្លើយតបទៅនឹងសំណួរនេះ អគ្គនាយកដ្ឋានពន្ធដារបានផ្សាយផ្ទាល់ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានការចូលរួមពីលោក ង៉ែត ឆៃលាង ជាអនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដា្ឋនពន្ធដារ បានពោលទៅវិញថា « ជាពិសោធន៍ ខ្ញុំជួបករណីរបៀបនេះច្រើនដែរ ឃើញជំពាក់បំណុលដាក់នៅធនាគារអីនឹង ហើយមិនមែននៅសុខៗបាននៅបានមកលើម្ចាស់បំណុលទេ គឺមានការកាត់ក្ដី ដោយសាលក្រមតុលាការច្បាស់លាស់ណាស់ ចឹងហើយសម្រាប់ការបង់ពន្ធប្រថាប់ត្រា គឺរត់ទៅតាម អ្វីដែលជាការកាត់សេចក្ដីពីតុលាការ ថាតើកាត់ពីអ្នកជំពាក់បំណុលមកយើង ហើយយកទៅធ្វើនិតិវិធីនៅខាងសុរិយោដី រដ្ឋបាលថ្នាក់ក្រោមជាតិអីក្ដី កសាងសំណុំឯកសារ ភ្ជាប់ជាមួយដីកាតុលាការ មកខាងអគ្គនាយកដ្ឋានពន្ធដារ យើងអាចបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធបានហើយ»។

លោកក៏បានបន្ដថា «ចឹងមិនមែននៅសុខៗ បានមក យើងយកបង់ពន្ធម៉ងបានទេ យើងអត់មានមូលដ្ឋានអីទេ ទាល់តែធ្វើបែបបទដូចការទិញលក់ចឹងដែរ រួមជាមួយដីការតុលាការអីអមគ្នា»។

ដូច្នេះបានន័យថា ការផ្ទេរកម្មសិទ្ធិបានលុះត្រាតែម្ចាស់បំណុល និងធនាគារ មានការដោះស្រាយជាស្ថាពរ ទើបយើងអាចមានសិទ្ធធ្វើពន្ធប្រថាប់ត្រាដើម្បីផ្ទេរកម្មសិទ្ធ ដូចដែលលោក ង៉ែត ឆៃលាង បានលើកឡើងខាងលើ ដោយមានសាលក្រម និងនិតិវិធីត្រឹមត្រូវ។ 

បើមានចម្ងល់ និងចង់បានព័ត៍មានបន្ថែម អាចទាក់ទងនាយកដ្ឋានពន្ធដារ ស្រាវជ្រាវបន្ថែមតាមរយៈ http://www.tax.gov.kh/ or Call 1277

from: https://www.business-cambodia.com/article/registration-tax-for-real-estate