ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះកើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជាបន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយទុនដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះបុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួលសម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។
សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពីលោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដីដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូលរបស់លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក ។ ថ្ងៃនេះ realestate.com.kh នឹងលើកយកចំណុចសំខាន់៣ដែលលោកអ្នកត្រូវតែគិតគូរឱ្យបានល្អិតល្អន់មុនសម្រេចចិត្តទិញផ្ទះ ឬដីដើម្បីចៀសវាងបញ្ហានៅពេលក្រោយ ៖
ចំណុចទី១- ប្រភពចំណូល
បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូច្នោះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់សិនមុនវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។
ចំណុចទី២- រយៈពេល
បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី ។ ការវិនិយោគក្នុងរយៈពេលខ្លីយើងក៏ត្រូវមើលដើមទុនបម្រុងផងដែរ ដើម្បីការពារហានិភ័យណាមួយដែលជាប់គាំង ។
ចំណុចទី៣- រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់
អ្នកវិនិយោគត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់រវាងម្ចាស់គម្រោងនិងធនាគារមួយណាល្អជាង ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួលល្អប្រសើរជាង ៕