ទន្ទឹមនឹងវិស័យអចលនទ្រព្យកំពុងមានការពេញនិយមពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកកំពុងវិនិយោគជាបន្តបន្ទាប់លើអចលនវត្ថុ១ប្រភេទគឺ «ដីឡូត៍» ដែលកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ពីព្រោះតែការវិនិយោគលើដីធ្លីអាចធ្វើឱ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញច្រើន ។ ដូច្នេះដើម្បីវិនិយោគលើដីឡូត៍ឱ្យទទួលបានប្រាក់ចំណេញវិញច្រើន តើគួរធ្វើបែបណាខ្លះ? មុននឹងដាក់ទុនវិនិយោគលើដីធ្លីឱ្យចំណេញពិតប្រាកដនោះគួរសាកសួរឱ្យអស់ពីលទ្ធភាពនូវតំបន់ដែលយើងទិញដីនោះថា នឹងមានគម្រោងអភិវឌ្ឍន៍នៅពេលអនាគតដែរឬទេ ទាំងគម្រោងរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងធំៗរបស់ក្រុមហ៊ុនឯកជនជាដើម ។ ការដាក់ទុនវិនិយោគលើដីធ្លីវាប្រសើរជាងការដាក់លុយក្នុងធនាគារដើម្បីបានការប្រាក់ព្រោះថា ការដាក់លុយវិនិយោគដី ប្រសើរជាងដាក់លុយក្នុងធនាគារ ព្រោះតម្លៃដីធ្លីបានកើនឡើងជាលំដាប់ ហើយក្នុងរយៈពេលដូចគ្នាក្នុងការដាក់ទុនជាមួយដី និងដាក់លុយក្នុងធនាគារនោះ ។ ការដាក់លុយក្នុងធនាគារនឹងទទួលបានអាត្រាប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្ដែងបើយើងទិញដីមួយកន្លែងត្រឹមជាង១ម៉ឺនដុល្លារក្នងពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីនេះនឹងកើនឡើងដល់១០ម៉ឺនដុល្លារនៃតម្លៃដីដែលមាននាពេលបច្ចុប្បន្ន ប៉ុន្តែបើយកលុយ ១ម៉ឺនដុល្លារនោះដាក់ក្នុងធនាគារដែលមានអត្រាការប្រាក់តែប្រមាណ១០ភាគរយក្នុងមួយឆ្នាំ នោះ១០ឆ្នាំ…
View More លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោងAuthor: Property News
មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ
មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។ ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖ ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន? វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។ ទី២- តើផ្ទះដែលអ្នកទិញអាចបង់ផ្តាច់នៅពេលណា? ម្ចាស់គម្រោងជាច្រើនបានបង្កើតយុទ្ធសាស្ត្រលក់តាមរយៈវិធីសាស្ត្រសេវាកម្មបង់រំលស់ជាដើមដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ប៉ុន្តែការបង់រំលស់មើលទៅហាក់មានភាពងាយស្រួលមែន តែអ្នកនឹងត្រូវបង់ប្រាក់ឱ្យទៅក្រុមហ៊ុនជាប្រចាំខែ…
View More មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយបង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀត
ក្នុងរយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះគម្រោងផ្ទះបុរីមានការកើនឡើងជាបន្តបន្ទាប់ដោយសារតែកំណើនប្រជាជនក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ធ្វើឱ្យអ្នកអភិវឌ្ឍគម្រោងផ្ទះបុរីសម្រុកសាងសង់ផ្ទះបុរីជាច្រើន ជាពិសេសនៅតាមតំបន់ជាយក្រុង និងថែមទាំងបានផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់ជាដើម ។ ការទិញផ្ទះជាលក្ខណៈបង់រំលស់កំពុងមានការពេញនិយមសម្រាប់ប្រជាជនខ្មែរដែលមានជីវិភាពមធ្យមពីព្រោះតែអាចសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកជាបានមួយផ្នែក ។ ថ្ងៃនេះ realestate.com.kh នឹងបង្ហាញពីគុណសម្បត្តិ៥យ៉ាងដែលបានមកពីការបង់រំលស់ផ្ទះ ៖ ទី១- ការសិក្សាច្បាស់លាស់ពីធនាគារ គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែសិក្សាពីភាពស្របច្បាប់ជាមុខនៃគម្រោងរួមជាមួយនឹងឯកសារស្របច្បាស់នៃម្ចាស់កម្មសិទ្ធិ ពីព្រោះធនាគារនឹងមិនអនុញ្ញាតផ្តល់កម្ចីជូនអ្នកនោះទេប្រសិនបើគម្រោង ឬឯកសារមិនមានភាពស្របច្បាប់ ។ ទី២- កម្មសិទ្ធិកាន់កាប់បានដល់ដៃម្ចាស់ផ្ទះ មុននឹងធនាគារសម្រេចផ្តល់ប្រាក់កម្ចីទៅកាន់លោកអ្នកច្បាស់ណាស់ពួកគេត្រូវការឯកសារកម្មសិទ្ធិកាន់កាប់ផ្ទះរបស់អ្នកដើម្បីតម្កល់ជាទ្រព្យបញ្ចាំនៅធនាគារ ប៉ុន្តែប្រសិនបើអ្នកបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទះកម្មសិទ្ធិកាន់កាប់ផ្ទះគឺស្ថិតនៅលើម្ចាស់គម្រោងដរាបណាការបង់រំលស់របស់លោកអ្នកមិនទាន់បញ្ចប់ ។ ទី៣- ការពិក្សាពីលទ្ធភាពសងត្រលប់ មិនថាតែធនាគារ…
View More បង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀតបើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរ
មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេការដាក់ពាក្យស្នើសុំប្រាក់កម្ចីមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវពិនិត្យ និងពិចារណាតាមលក្ខណ្ឌរបស់ស្ថាប័នខ្លួនយ៉ាងល្អិតល្អន់មុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជន ហើយក៏មានអតិថិជនជាច្រើនមកហើយដែលត្រូវបានធនាគារ និងមីក្រូហិរញ្ញវត្ថុបដិសេធមិនផ្តល់ប្រាក់កម្ចី ។ សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានាមុននឹងសម្រេចចិត្តស្នើសុំត្រូវប្រាកដថាអ្នកបានរៀបចំខ្លួន និងសំណុំឯកសារស្របច្បាប់ឱ្យបានត្រឹមត្រូវជាមុនចៀសវាងដាក់សំណើច្រើនកន្លែងហើយត្រូវគេបដិសេធ ។ តាមប្រភពលោក អ៊ិន ម៉ៅ ដែលជាមន្ត្រីឥណទាននៃមីក្រូហិរញ្ញវត្ថុមហានគរបានថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយនឹងសហការីនៃគេហទំព័រ realestate.com.kh ឱ្យដឹងនូវកត្តាមួយចំនួនដែលធ្វើឱ្យធនាការ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបដិសេធការស្នើសុំប្រាក់កម្ចីរបស់អ្នក (Reject Loan) ៖ ទី១-ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ CBC ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មុននឹងសម្រេចចិត្តផ្តល់កម្ចីឥណទានទៅកាន់អតិថិជនគឺត្រូវឆ្លងកាត់ការពិនិត្យប្រវត្តិបង់សងរបស់អតិថិជនតាមរយៈ…
View More បើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរមុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ
មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។ ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖ ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន? វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។ ទី២- តើផ្ទះដែលអ្នកទិញអាចបង់ផ្តាច់នៅពេលណា? ម្ចាស់គម្រោងជាច្រើនបានបង្កើតយុទ្ធសាស្ត្រលក់តាមរយៈវិធីសាស្ត្រសេវាកម្មបង់រំលស់ជាដើមដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ប៉ុន្តែការបង់រំលស់មើលទៅហាក់មានភាពងាយស្រួលមែន តែអ្នកនឹងត្រូវបង់ប្រាក់ឱ្យទៅក្រុមហ៊ុនជាប្រចាំខែ…
View More មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត
ជាធម្មតាសម្រាប់ការទិញ-លក់តែងតែប្រព្រឹត្តទៅរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ដោយភាគីដែលជាអ្នកទិញតែងតែចង់បានការបញ្ចុះតម្លៃពីខ្ពស់មកទាប រីឯអ្នកលក់វិញតែងតែចង់បានចំណេញច្រើន ដូច្នេះពួកគេត្រូវប្រើតិចនិក និងភាពប៉ិនប្រសព្វក្នុងការចចារទិញ-លក់ដើម្បីអាចសម្រេចគោលដៅរបស់ពួកគេរៀងៗខ្លួន ។ ជាក់ស្តែដូចជាការទិញ-លក់ផ្ទះជាដើមហាក់មានការលំបាកបន្តិចសម្រាប់ការទិញ-លក់ពីព្រោះតម្លៃផ្ទះមានតម្លៃថ្លៃដល់ទៅរាប់ម៉ឺនដុល្លារ ដូច្នេះហើយត្រូវទាមទារភាពប៉ិនប្រសព្វក្នុងការចចារដើម្បីអាចទទួលបានការបញ្ចុះតម្លៃ ។ ខាងក្រោមនេះជាតិចនិកពិសេសក្នុងការចចារតម្លៃអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃបំផុត ៖ ទី១-អ្នកត្រូវរកបញ្ហារបស់ផ្ទះឱ្យបានច្រើន លោក ដូណាល់ ត្រាំ បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យនោះអ្នកនឹងរកឃើញនូវឱកាសជាច្រើនដែលកើតពីបញ្ហាទាំងនោះ ។ ដោយមុននឹងទិញផ្ទះអ្នកត្រូវរកបញ្ហាដែលមានសម្រាប់ផ្ទះដែលអ្នកចង់ទិញរួចយកមកតថ្លៃជាមួយម្ចាស់ផ្ទះ នោះអ្នកនឹងអាចចចារតម្លៃបានកាន់តែមានប្រសិទ្ធិភាព ។ ទី២-អ្នកត្រូវចេះសុំពីម្ចាស់ផ្ទះ នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ តិចនិកនេះមិនបានជួយបន្ទាបតម្លៃផ្ទះដែលគេដាក់លក់ដោយផ្ទាល់នោះទេតែអ្វីដែលជាចំណុចពិសេសនៃតិចនិកនេះគឺវាបានជួយធ្វើឱ្យតម្លៃផ្ទះលក់នោះទាបជាងមុនដោយអ្នកលក់មិនដឹងខ្លួន ។…
View More ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀតទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ
មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖ ទី១- តំបន់ចំការដូងទៅព្រៃស ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។ ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។ ទី៣- តំបន់កៀនស្វាយ កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ ។ ទី៤- ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ) តំបន់ផ្លូវជាតិលេខ6A…
View More ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះមុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច
ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖ ទី១- រូបរាងសណ្ឋានដី ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ ។ ទី២- ប្រវត្តិដី ប្រវត្ថិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីវាលកប់ខ្មោច…
View More មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោចOverview of Capital Gains Tax in Cambodia
What is the Capital Gains Tax in Cambodia? The Capital Gains Tax (CGT) in Cambodia is a flat 20% rate from selling a capital asset.…
View More Overview of Capital Gains Tax in CambodiaCOVID-19 Vaccines in Cambodia
Cambodia received its first shipment of COVID-19 vaccines in February 2021. We look at the latest news on what vaccines are due to be available…
View More COVID-19 Vaccines in CambodiaWhat’s an Affordable Ski Town Where We Can Retire?
What’s an Affordable Ski Town Where We Can Retire?. Questions on the best places in the U.S. for you to retire? MarketWatch has answers. Schweitzer…
View More What’s an Affordable Ski Town Where We Can Retire?How Much Home Insurance Do I Need? A Guide for Buyers
How Much Home Insurance Do I Need? A Guide for Buyers. If you’re buying a home, choosing the right amount of homeowners insurance to cover…
View More How Much Home Insurance Do I Need? A Guide for Buyers