កាលពីពេលថ្មីៗកន្លងទៅនេះមន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន បានស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាចំនួន៣គឺ ខេត្តសៀមរាប, ខេត្តកំពត និងខេត្តព្រះសីហនុ ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្ញើជុនសម្តេចក្រឡាហោម ស ខេង ។ តាមប្រភពលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា គោលបំណងស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាទាំង៣ខាងលើគឺដើម្បីបង្កើតភាពស្និទ្ធស្នាល…