ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះក្នុងនោះ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី…
View More ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយCategory: Guides
ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ
កាលពីពេលថ្មីៗកន្លងទៅនេះមន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន បានស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាចំនួន៣គឺ ខេត្តសៀមរាប, ខេត្តកំពត និងខេត្តព្រះសីហនុ ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្ញើជុនសម្តេចក្រឡាហោម ស ខេង ។ តាមប្រភពលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា គោលបំណងស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាទាំង៣ខាងលើគឺដើម្បីបង្កើតភាពស្និទ្ធស្នាល…
View More ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះមុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩
វិស័យសំណង់ នៅក្រុងព្រះសីហនុ នៅតែបន្តរីកលូតលាស់ ទោះបើមានការចាកចេញរបស់ការស៊ីណូអនឡាញ នាចុងឆ្នាំ២០១៩ក្ដី។ Supplied. សារព័ត៌មានជាតិ និងអន្តរជាតិតែងតែសរសេរមិនលស់ពេល ពីក្រុងព្រះសីហនុ កាលពីពេលកន្លងៗមក។ ក្រុងព្រះសីហនុ ធ្លាប់ត្រូវបានចាត់ទុកជាទីក្រុងទិសដៅ សម្រាប់ការវិនិយោគអចលនទ្រព្យដែលគេទន្ទឹងរង់ចាំ ទីក្រុងមួយនេះគឺជាតំបន់ទិសដៅសម្រាប់លំនៅដ្ឋាន អាជីវកម្ម ផ្សារលក់រាយ និងជាតំបន់បនល្បែងប្រចាំអាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ២០១៩។ ក្រុងព្រះសីហនុធ្លាប់ជាបេះដូង នៃការអភិវឌ្ឍជឿនលឿន របស់កម្ពុជា សម្រាប់មួយទសវត្សចុងក្រោយនេះ។ ទីក្រុង Boomtowns ដូចជាក្រុងព្រះស្រីហនុ…
View More មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!
វាហាក់បីដូចជាទើបតែប៉ុន្មានខែមុនសោះ ដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣មានការត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរដោយសារស្ថានភាពផ្លូវមានការខូចខាតច្រើន ប៉ុន្តែពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញរូបភាពថ្មីស្រឡាងអំពីវឌ្ឍនភាពចុងក្រោយបង្អស់នៃការសាងសង់ផ្លូវជាតិលេខ៣នេះ ដែលបង្ហាញថាបានសម្រេចស្ទើរតែ១០០%ហើយ។ អមជាមួយនឹងរូបភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចម្រុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអោយឃើញផ្លូវលាតសន្ធឹងយ៉ាងវែងអន្លាយ ដែលចាប់ផ្តើមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត និងមានប្រវែងសរុប១៣៤,៧៩៦ ម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation)…
View More អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!ចង់លក់ដាច់ ! ភ្នាក់ងារលក់ត្រូវធ្វើ៥ចំណុចនេះពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ
សម្រាប់ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។ ក្នុងនោះដើម្បីជួយឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះយើងសូមណែនាំ ៥ ចំណុចដែលអ្នកត្រូវធ្វើ ៖ ទី១-ស្តាប់ នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បីនាំភ្ញៀវទៅមើល រឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូង គេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន ។ ឧទាហរណ៍ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹក ដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២…
View More ចង់លក់ដាច់ ! ភ្នាក់ងារលក់ត្រូវធ្វើ៥ចំណុចនេះពេលនាំភ្ញៀវទៅមើលអចលនទ្រព្យសម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !
បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរីកចម្រើនយ៉ាងខ្លាំងបើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ក្តី ។ ស្របពេលដែលវិស័យមួយនេះកំពុងតែរីកដុះដាលដូចផ្សិតក៏មានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើនដើរតួជាឈ្មួញកណ្តាលដើម្បីស្វែងរកអតិថិជនដើម្បីលក់គម្រោងអចលនទ្រព្យរបស់ខ្លួន ។ មុននឹងជឿសម្តីអ្នកដទៃក្នុងនាមយើងជាអ្នកវិនិយោគម្នាក់ត្រូវឈ្វេងយល់ពីវាឱ្យបានច្បាស់ដើម្បីកុំឱ្យមានបញ្ហានៅពេលក្រោយ ។ ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់ ។ ថ្ងៃនេះ realestate.com.kh បង្ហាញ៤ចំណុចដែលត្រូវប្រយ័ត្នមុនសម្រេចចិត្តទិញអចលនទ្រព្យ ៖ ទី១-លក់ប្រញាប់លុយ ឬលក់បន្ទាន់ ពាក្យថា លក់ប្រញាប់លុយ លក់បន្ទាន់ បានធ្វើឱ្យមនុស្សជាច្រើនបានផុងចូលរណ្តៅ នៃការបោកប្រាស់របស់អ្នករកស៊ីក្នុងវិស័យនេះជាច្រើន ។ នៅពេលដែលពួកគេឃើញស្លាកទាំង ពួកគេបានគិតថា គេនឹងអាចចំណេញ ព្រោះអចលនទ្រព្យនោះអាចនឹងថោកជាងទីផ្សារដែលអាចធ្វើឱ្យគេ ចំណេញភ្លាមៗពីអចលនទ្រព្យទាំងនោះ…
View More សម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ
មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖ ទី១- តំបន់ចំការដូងទៅព្រៃស ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។ ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។ ទី៣- តំបន់កៀនស្វាយ កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ ។ ទី៤- ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ) តំបន់ផ្លូវជាតិលេខ6A…
View More ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះមុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច
ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖ ទី១- រូបរាងសណ្ឋានដី ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ ។ ទី២- ប្រវត្តិដី ប្រវត្ថិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីវាលកប់ខ្មោច…
View More មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោចចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត
ជាធម្មតាសម្រាប់ការទិញ-លក់តែងតែប្រព្រឹត្តទៅរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ដោយភាគីដែលជាអ្នកទិញតែងតែចង់បានការបញ្ចុះតម្លៃពីខ្ពស់មកទាប រីឯអ្នកលក់វិញតែងតែចង់បានចំណេញច្រើន ដូច្នេះពួកគេត្រូវប្រើតិចនិក និងភាពប៉ិនប្រសព្វក្នុងការចចារទិញ-លក់ដើម្បីអាចសម្រេចគោលដៅរបស់ពួកគេរៀងៗខ្លួន ។ ជាក់ស្តែដូចជាការទិញ-លក់ផ្ទះជាដើមហាក់មានការលំបាកបន្តិចសម្រាប់ការទិញ-លក់ពីព្រោះតម្លៃផ្ទះមានតម្លៃថ្លៃដល់ទៅរាប់ម៉ឺនដុល្លារ ដូច្នេះហើយត្រូវទាមទារភាពប៉ិនប្រសព្វក្នុងការចចារដើម្បីអាចទទួលបានការបញ្ចុះតម្លៃ ។ ខាងក្រោមនេះជាតិចនិកពិសេសក្នុងការចចារតម្លៃអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃបំផុត ៖ ទី១-អ្នកត្រូវរកបញ្ហារបស់ផ្ទះឱ្យបានច្រើន លោក ដូណាល់ ត្រាំ បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យនោះអ្នកនឹងរកឃើញនូវឱកាសជាច្រើនដែលកើតពីបញ្ហាទាំងនោះ ។ ដោយមុននឹងទិញផ្ទះអ្នកត្រូវរកបញ្ហាដែលមានសម្រាប់ផ្ទះដែលអ្នកចង់ទិញរួចយកមកតថ្លៃជាមួយម្ចាស់ផ្ទះ នោះអ្នកនឹងអាចចចារតម្លៃបានកាន់តែមានប្រសិទ្ធិភាព ។ ទី២-អ្នកត្រូវចេះសុំពីម្ចាស់ផ្ទះ នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ តិចនិកនេះមិនបានជួយបន្ទាបតម្លៃផ្ទះដែលគេដាក់លក់ដោយផ្ទាល់នោះទេតែអ្វីដែលជាចំណុចពិសេសនៃតិចនិកនេះគឺវាបានជួយធ្វើឱ្យតម្លៃផ្ទះលក់នោះទាបជាងមុនដោយអ្នកលក់មិនដឹងខ្លួន ។…
View More ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀតលក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង
ទន្ទឹមនឹងវិស័យអចលនទ្រព្យកំពុងមានការពេញនិយមពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកកំពុងវិនិយោគជាបន្តបន្ទាប់លើអចលនវត្ថុ១ប្រភេទគឺ «ដីឡូត៍» ដែលកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ពីព្រោះតែការវិនិយោគលើដីធ្លីអាចធ្វើឱ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញច្រើន ។ ដូច្នេះដើម្បីវិនិយោគលើដីឡូត៍ឱ្យទទួលបានប្រាក់ចំណេញវិញច្រើន តើគួរធ្វើបែបណាខ្លះ? មុននឹងដាក់ទុនវិនិយោគលើដីធ្លីឱ្យចំណេញពិតប្រាកដនោះគួរសាកសួរឱ្យអស់ពីលទ្ធភាពនូវតំបន់ដែលយើងទិញដីនោះថា នឹងមានគម្រោងអភិវឌ្ឍន៍នៅពេលអនាគតដែរឬទេ ទាំងគម្រោងរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងធំៗរបស់ក្រុមហ៊ុនឯកជនជាដើម ។ ការដាក់ទុនវិនិយោគលើដីធ្លីវាប្រសើរជាងការដាក់លុយក្នុងធនាគារដើម្បីបានការប្រាក់ព្រោះថា ការដាក់លុយវិនិយោគដី ប្រសើរជាងដាក់លុយក្នុងធនាគារ ព្រោះតម្លៃដីធ្លីបានកើនឡើងជាលំដាប់ ហើយក្នុងរយៈពេលដូចគ្នាក្នុងការដាក់ទុនជាមួយដី និងដាក់លុយក្នុងធនាគារនោះ ។ ការដាក់លុយក្នុងធនាគារនឹងទទួលបានអាត្រាប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្ដែងបើយើងទិញដីមួយកន្លែងត្រឹមជាង១ម៉ឺនដុល្លារក្នងពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីនេះនឹងកើនឡើងដល់១០ម៉ឺនដុល្លារនៃតម្លៃដីដែលមាននាពេលបច្ចុប្បន្ន ប៉ុន្តែបើយកលុយ ១ម៉ឺនដុល្លារនោះដាក់ក្នុងធនាគារដែលមានអត្រាការប្រាក់តែប្រមាណ១០ភាគរយក្នុងមួយឆ្នាំ នោះ១០ឆ្នាំ…
View More លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោងបង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀត
ក្នុងរយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះគម្រោងផ្ទះបុរីមានការកើនឡើងជាបន្តបន្ទាប់ដោយសារតែកំណើនប្រជាជនក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ធ្វើឱ្យអ្នកអភិវឌ្ឍគម្រោងផ្ទះបុរីសម្រុកសាងសង់ផ្ទះបុរីជាច្រើន ជាពិសេសនៅតាមតំបន់ជាយក្រុង និងថែមទាំងបានផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់ជាដើម ។ ការទិញផ្ទះជាលក្ខណៈបង់រំលស់កំពុងមានការពេញនិយមសម្រាប់ប្រជាជនខ្មែរដែលមានជីវិភាពមធ្យមពីព្រោះតែអាចសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកជាបានមួយផ្នែក ។ ថ្ងៃនេះ realestate.com.kh នឹងបង្ហាញពីគុណសម្បត្តិ៥យ៉ាងដែលបានមកពីការបង់រំលស់ផ្ទះ ៖ ទី១- ការសិក្សាច្បាស់លាស់ពីធនាគារ គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែសិក្សាពីភាពស្របច្បាប់ជាមុខនៃគម្រោងរួមជាមួយនឹងឯកសារស្របច្បាស់នៃម្ចាស់កម្មសិទ្ធិ ពីព្រោះធនាគារនឹងមិនអនុញ្ញាតផ្តល់កម្ចីជូនអ្នកនោះទេប្រសិនបើគម្រោង ឬឯកសារមិនមានភាពស្របច្បាប់ ។ ទី២- កម្មសិទ្ធិកាន់កាប់បានដល់ដៃម្ចាស់ផ្ទះ មុននឹងធនាគារសម្រេចផ្តល់ប្រាក់កម្ចីទៅកាន់លោកអ្នកច្បាស់ណាស់ពួកគេត្រូវការឯកសារកម្មសិទ្ធិកាន់កាប់ផ្ទះរបស់អ្នកដើម្បីតម្កល់ជាទ្រព្យបញ្ចាំនៅធនាគារ ប៉ុន្តែប្រសិនបើអ្នកបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទះកម្មសិទ្ធិកាន់កាប់ផ្ទះគឺស្ថិតនៅលើម្ចាស់គម្រោងដរាបណាការបង់រំលស់របស់លោកអ្នកមិនទាន់បញ្ចប់ ។ ទី៣- ការពិក្សាពីលទ្ធភាពសងត្រលប់ មិនថាតែធនាគារ…
View More បង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀតបើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរ
មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេការដាក់ពាក្យស្នើសុំប្រាក់កម្ចីមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវពិនិត្យ និងពិចារណាតាមលក្ខណ្ឌរបស់ស្ថាប័នខ្លួនយ៉ាងល្អិតល្អន់មុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជន ហើយក៏មានអតិថិជនជាច្រើនមកហើយដែលត្រូវបានធនាគារ និងមីក្រូហិរញ្ញវត្ថុបដិសេធមិនផ្តល់ប្រាក់កម្ចី ។ សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានាមុននឹងសម្រេចចិត្តស្នើសុំត្រូវប្រាកដថាអ្នកបានរៀបចំខ្លួន និងសំណុំឯកសារស្របច្បាប់ឱ្យបានត្រឹមត្រូវជាមុនចៀសវាងដាក់សំណើច្រើនកន្លែងហើយត្រូវគេបដិសេធ ។ តាមប្រភពលោក អ៊ិន ម៉ៅ ដែលជាមន្ត្រីឥណទាននៃមីក្រូហិរញ្ញវត្ថុមហានគរបានថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយនឹងសហការីនៃគេហទំព័រ realestate.com.kh ឱ្យដឹងនូវកត្តាមួយចំនួនដែលធ្វើឱ្យធនាការ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបដិសេធការស្នើសុំប្រាក់កម្ចីរបស់អ្នក (Reject Loan) ៖ ទី១-ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ CBC ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មុននឹងសម្រេចចិត្តផ្តល់កម្ចីឥណទានទៅកាន់អតិថិជនគឺត្រូវឆ្លងកាត់ការពិនិត្យប្រវត្តិបង់សងរបស់អតិថិជនតាមរយៈ…
View More បើមានប៉ុន្មានចំណុចនេះទោះតឺនុយស្អាតក៏ធនាគារមិនឱ្យខ្ចីលុយដែរ