Lifestyle View More

សម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !

សម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរីកចម្រើនយ៉ាងខ្លាំងបើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ក្តី ។ ស្របពេលដែលវិស័យមួយនេះកំពុងតែរីកដុះដាលដូចផ្សិតក៏មានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើនដើរតួជាឈ្មួញកណ្តាលដើម្បីស្វែងរកអតិថិជនដើម្បីលក់គម្រោងអចលនទ្រព្យរបស់ខ្លួន ។   មុននឹងជឿសម្តីអ្នកដទៃក្នុងនាមយើងជាអ្នកវិនិយោគម្នាក់ត្រូវឈ្វេងយល់ពីវាឱ្យបានច្បាស់ដើម្បីកុំឱ្យមានបញ្ហានៅពេលក្រោយ ។ ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់ ។ ថ្ងៃនេះ realestate.com.kh បង្ហាញ៤ចំណុចដែលត្រូវប្រយ័ត្នមុនសម្រេចចិត្តទិញអចលនទ្រព្យ ៖ ទី១-លក់ប្រញាប់លុយ ឬលក់បន្ទាន់ ពាក្យថា លក់ប្រញាប់លុយ លក់បន្ទាន់ បានធ្វើឱ្យមនុស្សជាច្រើនបានផុងចូលរណ្តៅ នៃការបោកប្រាស់របស់អ្នករកស៊ីក្នុងវិស័យនេះជាច្រើន ។ នៅពេលដែលពួកគេឃើញស្លាកទាំង ពួកគេបានគិតថា គេនឹងអាចចំណេញ ព្រោះអចលនទ្រព្យនោះអាចនឹងថោកជាងទីផ្សារដែលអាចធ្វើឱ្យគេ ចំណេញភ្លាមៗពីអចលនទ្រព្យទាំងនោះ…

ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ

ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ

មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖ ទី១- តំបន់ចំការដូងទៅព្រៃស  ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។ ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។ ទី៣- តំបន់កៀនស្វាយ កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ ។ ទី៤- ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ) តំបន់ផ្លូវជាតិលេខ6A…

ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត

ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត

ជាធម្មតាសម្រាប់ការទិញ-លក់តែងតែប្រព្រឹត្តទៅរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ដោយភាគីដែលជាអ្នកទិញតែងតែចង់បានការបញ្ចុះតម្លៃពីខ្ពស់មកទាប រីឯអ្នកលក់វិញតែងតែចង់បានចំណេញច្រើន ដូច្នេះពួកគេត្រូវប្រើតិចនិក និងភាពប៉ិនប្រសព្វក្នុងការចចារទិញ-លក់ដើម្បីអាចសម្រេចគោលដៅរបស់ពួកគេរៀងៗខ​្លួន ។ ជាក់ស្តែដូចជាការទិញ-លក់ផ្ទះជាដើមហាក់មានការលំបាកបន្តិចសម្រាប់ការទិញ-លក់ពីព្រោះតម្លៃផ្ទះមានតម្លៃថ្លៃដល់ទៅរាប់ម៉ឺនដុល្លារ ដូច្នេះហើយត្រូវទាមទារភាពប៉ិនប្រសព្វក្នុងការចចារដើម្បីអាចទទួលបានការបញ្ចុះតម្លៃ ។ ខាងក្រោមនេះជាតិចនិកពិសេសក្នុងការចចារតម្លៃអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃបំផុត ៖ ទី១-អ្នកត្រូវរកបញ្ហារបស់ផ្ទះឱ្យបានច្រើន លោក ដូណាល់ ត្រាំ បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យនោះអ្នកនឹងរកឃើញនូវឱកាសជាច្រើនដែលកើតពីបញ្ហាទាំងនោះ ។ ដោយមុននឹងទិញផ្ទះអ្នកត្រូវរកបញ្ហាដែលមានសម្រាប់ផ្ទះដែលអ្នកចង់ទិញរួចយកមកតថ្លៃជាមួយម្ចាស់ផ្ទះ នោះអ្នកនឹងអាចចចារតម្លៃបានកាន់តែមានប្រសិទ្ធិភាព ។ ទី២-អ្នកត្រូវចេះសុំពីម្ចាស់ផ្ទះ នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ តិចនិកនេះមិនបានជួយបន្ទាបតម្លៃផ្ទះដែលគេដាក់លក់ដោយផ្ទាល់នោះទេតែអ្វីដែលជាចំណុចពិសេសនៃតិចនិកនេះគឺវាបានជួយធ្វើឱ្យតម្លៃផ្ទះលក់នោះទាបជាងមុនដោយអ្នកលក់មិនដឹងខ្លួន ។…

មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។ ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖ ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន? វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។ ទី២- តើផ្ទះដែលអ្នកទិញអាចបង់ផ្តាច់នៅពេលណា? ម្ចាស់គម្រោងជាច្រើនបានបង្កើតយុទ្ធសាស្ត្រលក់តាមរយៈវិធីសាស្ត្រសេវាកម្មបង់រំលស់ជាដើមដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ប៉ុន្តែការបង់រំលស់មើលទៅហាក់មានភាពងាយស្រួលមែន តែអ្នកនឹងត្រូវបង់ប្រាក់ឱ្យទៅក្រុមហ៊ុនជាប្រចាំខែ…

Guides View More

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះក្នុងនោះ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី…

ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ

ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ

កាលពីពេលថ្មីៗកន្លងទៅនេះមន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន បានស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាចំនួន៣គឺ ខេត្តសៀមរាប, ខេត្តកំពត និងខេត្តព្រះសីហនុ ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្ញើជុនសម្តេចក្រឡាហោម ស ខេង ។ តាមប្រភពលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា គោលបំណងស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្ត​របស់ប្រទេសកម្ពុជាទាំង៣ខាងលើគឺដើម្បីបង្កើតភាពស្និទ្ធស្នាល…

មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩

មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩

វិស័យសំណង់ នៅក្រុងព្រះសីហនុ នៅតែបន្តរីកលូតលាស់ ទោះបើមានការចាកចេញរបស់ការស៊ីណូអនឡាញ នាចុងឆ្នាំ២០១៩ក្ដី។ Supplied. សារព័ត៌មានជាតិ និងអន្តរជាតិតែងតែសរសេរមិនលស់ពេល​ ពីក្រុងព្រះសីហនុ កាលពីពេលកន្លងៗមក។ ក្រុងព្រះសីហនុ ធ្លាប់ត្រូវបានចាត់ទុកជាទីក្រុងទិសដៅ សម្រាប់ការវិនិយោគអចលនទ្រព្យដែលគេទន្ទឹងរង់ចាំ ទីក្រុងមួយនេះគឺជាតំបន់ទិសដៅសម្រាប់លំនៅដ្ឋាន អាជីវកម្ម ផ្សារលក់រាយ និងជាតំបន់បនល្បែងប្រចាំអាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ២០១៩។​ ក្រុងព្រះសីហនុធ្លាប់ជាបេះដូង នៃការអភិវឌ្ឍជឿនលឿន របស់កម្ពុជា សម្រាប់មួយទសវត្សចុងក្រោយនេះ។ ទីក្រុង Boomtowns ដូចជាក្រុងព្រះស្រីហនុ…

អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!

អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!

វាហាក់បីដូចជាទើបតែប៉ុន្មានខែមុនសោះ ដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣មានការត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ​ដោយសារស្ថានភាពផ្លូវមានការខូចខាតច្រើន ប៉ុន្តែពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញរូបភាពថ្មីស្រឡាងអំពីវឌ្ឍនភាពចុងក្រោយបង្អស់នៃការសាងសង់ផ្លូវជាតិលេខ៣នេះ ដែលបង្ហាញថាបានសម្រេចស្ទើរតែ១០០%ហើយ។​ អមជាមួយនឹងរូបភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចម្រុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអោយឃើញផ្លូវលាតសន្ធឹងយ៉ាងវែងអន្លាយ ដែលចាប់ផ្តើមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត និងមានប្រវែងសរុប១៣៤,៧៩៦ ម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation)…

ចង់លក់ដាច់ ! ភ្នាក់ងារលក់ត្រូវធ្វើ៥ចំណុចនេះពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ

ចង់លក់ដាច់ ! ភ្នាក់ងារលក់ត្រូវធ្វើ៥ចំណុចនេះពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ

សម្រាប់ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់​ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវ​ឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។​ ក្នុងនោះដើម្បីជួយ​ឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះយើងសូមណែនាំ ៥ ចំណុចដែលអ្នកត្រូវធ្វើ ៖ ទី១-ស្តាប់ នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បី​នាំភ្ញៀវទៅមើល រឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូង គេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន ។ ឧទាហរណ៍ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹក ដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២…

Announcements View More