មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖
ទី១- តំបន់ចំការដូងទៅព្រៃស
ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។
ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ
តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។
ទី៣- តំបន់កៀនស្វាយ
កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ ។
ទី៤- ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ)
តំបន់ផ្លូវជាតិលេខ6A (ជ្រោយចង្វារ) ជាតំបន់ដែលងាយស្រួលជាងគេដោយសារតែនៅជាប់នឹងទីក្រុងភ្នំពេញស្រាប់ ថែមទាំងមានផ្លូវធំមិនពិបាកក្នុងការស្វែងរក ហើយក៏ជាផ្លូវដែលពោរពេញទៅដោយលំនៅដ្ឋានជាច្រើនផងដែរ ។
ទី៥- ភាគខាងត្បូងរាជធានីភ្នំពេញ
នៅតាមតំបន់ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងដោយសារមានលំនៅដ្ឋានជាច្រើនកំពុងតែសម្រុកសាងសង់ មានខុនដូទំនើបៗ សំណង់អគារធំៗ ថែមទាំងមានផ្សារទំនើបដែលល្អបំផុតប្រសិនបើទិញផ្ទះនៅទីនោះ ។