អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!

អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!

វាហាក់បីដូចជាទើបតែប៉ុន្មានខែមុនសោះ ដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣មានការត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ​ដោយសារស្ថានភាពផ្លូវមានការខូចខាតច្រើន ប៉ុន្តែពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញរូបភាពថ្មីស្រឡាងអំពីវឌ្ឍនភាពចុងក្រោយបង្អស់នៃការសាងសង់ផ្លូវជាតិលេខ៣នេះ ដែលបង្ហាញថាបានសម្រេចស្ទើរតែ១០០%ហើយ។​ អមជាមួយនឹងរូបភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចម្រុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអោយឃើញផ្លូវលាតសន្ធឹងយ៉ាងវែងអន្លាយ ដែលចាប់ផ្តើមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត និងមានប្រវែងសរុប១៣៤,៧៩៦ ម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation)…

View More អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!
មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច

មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖ ទី១- រូបរាងសណ្ឋានដី ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ ។ ទី២- ប្រវត្តិដី ប្រវត្ថិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីវាលកប់ខ្មោច…

View More មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច
លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង

លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង

ទន្ទឹមនឹងវិស័យអចលនទ្រព្យកំពុងមានការពេញនិយមពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកកំពុងវិនិយោគជាបន្តបន្ទាប់លើអចលនវត្ថុ១ប្រភេទគឺ «ដីឡូត៍» ដែលកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ពីព្រោះតែការវិនិយោគលើដីធ្លីអាចធ្វើឱ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញច្រើន ។ ដូច្នេះដើម្បីវិនិយោគលើដីឡូត៍ឱ្យទទួលបានប្រាក់ចំណេញវិញច្រើន តើគួរធ្វើបែបណាខ្លះ? មុននឹងដាក់ទុនវិនិយោគលើដីធ្លីឱ្យចំណេញពិតប្រាកដនោះគួរសាកសួរឱ្យអស់ពីលទ្ធភាពនូវតំបន់ដែលយើងទិញដីនោះថា នឹងមានគម្រោងអភិវឌ្ឍន៍នៅពេលអនាគតដែរឬទេ ទាំងគម្រោងរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងធំៗរបស់ក្រុមហ៊ុនឯកជនជាដើម ។ ការដាក់ទុនវិនិយោគលើដីធ្លីវាប្រសើរជាងការដាក់លុយក្នុងធនាគារដើម្បីបានការប្រាក់ព្រោះថា ការដាក់លុយវិនិយោគដី ប្រសើរជាងដាក់លុយក្នុងធនាគារ ព្រោះតម្លៃដីធ្លីបានកើនឡើងជាលំដាប់ ហើយក្នុងរយៈពេលដូចគ្នាក្នុងការដាក់ទុនជាមួយដី និងដាក់លុយក្នុងធនាគារនោះ ។ ការដាក់លុយក្នុងធនាគារនឹងទទួលបានអាត្រាប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្ដែងបើយើងទិញដីមួយកន្លែងត្រឹមជាង១ម៉ឺនដុល្លារក្នងពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីនេះនឹងកើនឡើងដល់១០ម៉ឺនដុល្លារនៃតម្លៃដីដែលមាននាពេលបច្ចុប្បន្ន ប៉ុន្តែបើយកលុយ ១ម៉ឺនដុល្លារនោះដាក់ក្នុងធនាគារដែលមានអត្រាការប្រាក់តែប្រមាណ១០ភាគរយក្នុងមួយឆ្នាំ នោះ១០ឆ្នាំ…

View More លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង